leftcenterrightdel
នាព្រឹកថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ Carnival តាមដងវិថី

តាំងពីព្រឹកព្រលឹម ប្រជាជននិងអ្នកទេសចរជាច្រើនកុះករ បានមកដល់បឹង Guom ដើម្បីចូលរួមក្នុងកម្មវិធីនេះ ហើយបានសម្របខ្លួននៅក្នុងបរិយាកាសនៃពិធីបុណ្យដ៏សប្បាយរីករាយនេះ ដោយបានទស្សនាផ្ទាល់ភ្នែកនូវផ្ទាំងទស្សនីយភាពសិល្បៈគួរឲ្យចាប់អារម្មណ៍ ដូចជាការរាំភ្លើង  រាំរបាំស្គរ និងល្បែងសៀកជាដើម។ អ្នកស្រី Nguyen Phuong Dung នៅខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយបានសំណេះសំណាលថា៖  “នាងខ្ញុំមើលឃើញថា សកម្មភាពនៅថ្ងៃនេះ គ្រប់ៗគ្នាចូលរួមក្នុងភាពសប្បាយរីករាយនិងរំភើបយ៉ាងខ្លាំង។ តាមគំនិតរបស់ខ្ញុំ បច្ចុប្បន្ននេះជាសម័យនៃការធ្វើសមាហរណកម្ម និងផ្លាស់ប្តូរវប្បធម៌នៅជុំវិញពិភពលោក ហេតុដូច្នេះ ការរៀបចំឡើងនូវព្រឹត្តិការណ៍បែបនេះ បានរួមចំណែកធ្វើឱ្យពិភពលោកស្គាល់ពីវៀតណាមកាន់តែស៊ីជម្រៅ និងយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់របស់វៀតណាម”។

សូមគូសបញ្ជាក់ថា Carnival តាមដងវិថី ដោយមានការចូលរួមនៃរថយន្តក្បួនដង្ហែរ និងសិល្បករអាជីពជាតិនិងអន្តរជាតិជិត ១០០ នាក់ ក្នុងសំលៀកបំពាក់ចម្រុះពណ៌  ធ្វើឱ្យផ្លូវហាណូយកាន់តែមានភាពសប្បាយអ៊ូអរ៕

តាម​ vovworld