ប្រទេសឡាវទើបតែបានប្រកាសប្រធានបទ និង logo សម្រាប់តួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២៤។ នេះជាផ្នែកមួយនៃការរៀបចំរបស់ប្រទេសឡាវសម្រាប់តំណែងនេះ។

ប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងសមត្ថភាពស្តារឡើងវិញ” និង logo ក្នុងគោលបំណងឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងឱកាសដែលប្រទេសក្នុងតំបន់អាស៊ានបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

leftcenterrightdel
ប្រទេសឡាវ ប្រកាសនិមិត្តសញ្ញាផ្លូវការនៃឆ្នាំប្រធានអាស៊ាន ២០២៤ (រូបថត៖ vnanet.vn)

បញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមាន ឧបសគ្គសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាសន្តិសុខតាមអុីនធឺណិត និងសន្តិសុខប្រពៃណី។ ប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះ ឡាវយល់ឃើញសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ និងសមត្ថភាពស្តាឡើងវិញ ដែលជាមធ្យោបាយដើម្បីពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយប្រកប​ដោយប្រសិទ្ធភាពនូវការគំរាមកំហែងនាពេលបច្ចុប្បន្ន និងកំពុងកើតមានឡើង។

Logo នេះរួមមានពណ៌ទាំង ៤ នៃទង់ និងនិមិត្តសញ្ញាអាស៊ាន គឺពណ៌ខៀវ ស ក្រហម និងលឿង ដែលរចនាជារង្វង់មួយដែលតំណាងឱ្យភពផែនដី និងជានិមិត្តរូបនៃទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូជុំវិញពិភពលោក។ រង្វង់គឺជាការរួមបញ្ចូលគ្នានៃអក្សរ C (Connectivity) និងអក្សរ R (Resilience) ដែលមានន័យថា "ការតភ្ជាប់" និង "សមត្ថភាពស្តារឡើងវិញ"។ លើសពីនេះ អក្សរ “អាស៊ាន” នៅក្នុង logo ត្រូវបានបង្ហាញតាម​លក្ខណៈអក្សរឡាវ ក្នុងបំណងបង្ហាញការរចនាប្រកបដោយសោភ័ណភាពក្នុងវប្បធម៌ប្រពៃណីឡាវ។

បកប្រែដោយ Duy Hoan