បញ្ហាសំខាន់ៗជាច្រើនត្រូវបានលើកឡើងនៅក្នុងវេទិកា ពីវិបត្តិមីយ៉ានម៉ា រហូតដល់ភាពតានតឹងនៅសមុទ្រខាងកើត ជម្លោះនៅតំបន់ហ្គាហ្សា ឬដំណើរការចូលជាសមាជិករបស់ Timor Leste។

leftcenterrightdel
ប្រតិភូចូលរួមវេទិកា 

អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកស្រី Retno Masurdi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា ចំពោះអស្ថិរភាពនៃស្ថានភាពពិភពលោកអាស៊ានបានបង្ហាញពីមជ្ឈភាពរបស់ខ្លួនក្នុងការដោះស្រាយ និងសម្របសម្រួលការខ្វែងគំនិតគ្នា។ អាស៊ានបានអនុម័តលើការអនុវត្តកិច្ចព្រមព្រៀងអាស៊ានទី៤ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ អាស៊ានបានពង្រឹងដំណើរការធ្វើការសម្រេចចិត្តសំខាន់ៗ រក្សាអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលកំណើន។ អាស៊ានអាចប្រែក្លាយចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។ លោកស្រី Retno បាននិយាយថា អាស៊ានកំពុងដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

តាម vovworld.vn