ក្នុងសិក្ខាសាលានោះ វាគ្មិនទាំងអស់បានចាត់ទុកថា ទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) នៅតែមានសក្ដានុពលដែលមិនទាន់បានធ្វើអាជីវកម្ម។ ដូច្នេះ អាស៊ាន និងសហភាពអឺរ៉ុបចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។

leftcenterrightdel
ប្រតិភូថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

ចូលរួមការពិភាក្សាក្នុងសិក្ខាសាលានេះ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបែលហ្សិក ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ EU បានចាត់ទុកថា អាស៊ាន និង EU ចាំបាច់ត្រូវបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលឈរលើមូលដ្ឋាននៃ FTA រវាង EU និងប្រទេសសមាជិកអាស៊ាន ក្នុងនោះ មានវៀតណាមផងដែរ។  លោក Nguyen Van Thao ឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឱ្យ EU បង្កើនការគាំទ្រសម្រាប់អាស៊ាន ដើម្បីបង្កើនសមត្ថភាពលើកកំពស់ស្តង់ដារផលិតផល ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាមួយអាស៊ាន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងត្រូវតែជំរុញពីភាគីទាំងសងខាង ហើយចាំបាច់ត្រូវពង្រឹងការសន្ទនា ដើម្បីបង្រួញគម្លាត បង្កើនការយល់ដឹង និងការគោរពវប្បធម៌របស់គ្នាទៅវិញទៅមក។ វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប៕

តាម​ vovworld.vn