leftcenterrightdel
អាស៊ាន និង EU ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ (រូបភាព៖ aseanbriefing.com)

ភាគីទាំងពីរបានឯកភាពស្វែងរកកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងវិស័យអាទិភាពចំនួន ៤ នៃចក្ខុវិស័យអាស៊ាននៅមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួន ៧ នៃយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ EU នៅឥណ្ឌូ-ប៉ាស៊ីហ្វិក សមស្របតាមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ធម្មនុញ្ញអាស៊ាន និង AOIP ។ ភាគីទាំងពីរបានកត់សម្គាល់ពីការចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុប ស្តីពីការតភ្ជាប់ប្រកបដោយនិរន្តរភាព និងការអនុវត្តគំនិតផ្តួចផ្តើមបៃតងរបស់ក្រុមអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- EU ជាមួយនឹងគម្រោងជាក់ស្តែងនៅថ្នាក់តំបន់និងថ្នាក់ជាតិ ហើយទន្ទឹមនឹងនោះបានស្វាគមន៍ចំពោះការរួមវិភាគទានរបស់ EU ដែលត្រូវបានរំពឹងថាមានចំនួន ១០ ពាន់ លានអឺរ៉ូ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម "ច្រកទ្វារសកល" របស់ EU នៅក្នុងតំបន់អាស៊ាន។ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីពីសារៈសំខាន់ និងការសន្យាចំពោះរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កិច្ចព្រមព្រៀងទីក្រុងប៉ារីស (COP21) និងអនុសញ្ញាស្តីពីជីវចម្រុះ (CBD) និងក្របខ័ណ្ឌជីវចម្រុះសកលលោក Kun Ming- Montreal ។

អាស៊ាន និង EU ក៏បានអះអាងជាថ្មីនូវការប្តេជ្ញា ពង្រឹងការចូលរួមលើបញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក៏ដូចជាក្នុងគោលដៅរយៈពេលវែង រួមគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- EU ។ ភាគីទាំងពីរក៏បានស្វាគមន៍ផងដែរចំពោះការចូលរួមកាន់តែច្រើនឡើងរបស់អាស៊ាន និងសហភាពអឺរ៉ុបក្នុងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសន្តិសុខ និងការពារជាតិ៕

តាម vovworld.vn