ជំនួយនេះមានគោលបំណងដាក់ពង្រាយកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌រហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីគាំទ្រប្រជាជនប្រមាណ ១,៧ លាននាក់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលរងផលប៉ះពាល់ដោយជម្លោះ និងប្រជាជនជាង ២០០.០០០ នៅត្រើយខាងលិច ក្នុងនោះមានយេរូសាឡឹមខាងកើត។ ប្រមុខ UNRWA លោក Philippe Lazzarini បានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយឲ្យដឹងថា ការខូចខាតដែលបង្កឡើងដោយជម្លោះនៅក្នុងតំបន់គឺស្ថិតក្នុងទ្រង់ទ្រាយធំ ខណៈដែលអំពើហិង្សាកំពុងកើនឡើងនៅក្នុងតំបន់ត្រើយខាងលិច។ នាថ្ងៃដដែល អ្នកសម្របសម្រួលជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និងស្ថាបនានៅតំបន់ហ្គាហ្សាស្ទ្រីប លោកស្រី Sigrid Kaag បានអំពាវនាវឱ្យមានការផ្លាស់ប្តូរទម្រង់ជំនួយដើម្បីបំពេញតម្រូវការដ៏ធំធេងរបស់ជនស៊ីវិល។

leftcenterrightdel
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ទៅភាគខាងជើងតំបន់ហ្គាហ្សា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤  (រូបថត៖ AFP/TTXVN)

ទាក់ទងនឹងមតិសាធារណៈអំពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និស្សិតមកពីសាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកបានចូលរួមបាតុកម្មនៅថ្ងៃទី ២៤ ខែមេសា ដែលបណ្តាលឱ្យប្រធានសភា Mike Johnson ស្នើចល័តកម្លាំងការពារជាតិដើម្បីរក្សាសណ្តាប់ធ្នាប់។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) កំពុងសម្របសម្រួលជាមួយសាកលវិទ្យាល័យនានា ដើម្បីការពារការគំរាមកំហែងប្រឆាំងនឹងពួកយូដា និងអំពើហិង្សាដែលអាចកើតមានទាក់ទងនឹងរលកបាតុកម្មដែលកំពុងប្រព្រឹត្តទៅ៕

តាម vovworld.vn