កិច្ចប្រជុំប្រៃសណីយ៍អាស៊ីអាគ្នេយ៍ (ASEANPOST) នឹងពិភាក្សាអំពីការលើកកម្ពស់គុណភាពសេវាកម្ម
កប.អនឡាញ - ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែធ្នូ កិច្ចប្រជុំប្រៃសណីយ៍អាស៊ីអាគ្នេយ៍ (ASEANPOST) នឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្ត Binh Dinh ជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន ដូចជាសិក្ខាសាលាអំពីការធ្វើអាជីវកម្មប្រៃសណីយ៍ កិច្ចប្រជុំតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់ ASEANPOST។ល។
ក្នុងឱកាសនេះ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគី ផែនការធ្វើសកម្មភាពដែលបានអនុម័តនៅមហាសន្និបាតនៃសហភាពប្រៃសណីយ៍សកល (UPU) និងសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU)។
|
|
កិច្ចប្រជុំប្រៃសណីយ៍អាស៊ីអាគ្នេយ៍ (ASEANPOST) នឹងពិភាក្សាអំពីការលើកកម្ពស់គុណភាពសេវាកម្ម (រូបថត៖ vnpost.vn) |
ប្រតិភូទាំងឡាយក៏នឹងពិភាក្សាអំពីគំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយសុខដុមរមនា ដើម្បីធានាផលប្រយោជន៍របស់ប្រទេសជាសមាជិក ជាពិសេសគឺការលើកកម្ពស់គុណភាពនៃសេវាកម្មបញ្ជូនតាមបែបប្រពៃណី ការដឹកជញ្ជូននិងចែកផ្សាយទំនិញតាមប្រព័ន្ធអេឡិចត្រូនិក។ល។
ក្នុងនាមជាម្ចាស់ផ្ទះ ប្រៃសណីយ៍វៀតណាមនឹងរៀបចំកិច្ចប្រជុំតុមូលរវាងអគ្គនាយកប្រតិបត្តិនៃផ្នែកប្រៃសណីយ៍អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានាចំពោះផ្នែកប្រៃសណីយ៍នៅក្នុងសម័យឌីជីផល៕
បកប្រែដោយ Thanh Cong