ឯកសារនេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវទស្សនៈរួមរបស់អាស៊ានលើកិច្ចសហប្រតិបត្តិការនៅសមុទ្រក្នុងតំបន់។ នោះគឺជាគោលការណ៍មូលដ្ឋានក្នុងអាកប្បកិរិយារបស់បណ្តាប្រទេសក្នុងសមុទ្រអាស៊ីអាគ្នេយ៍ រួមទាំងសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងខ្ញុំតាមដានយ៉ាងដិតដល់ និងព្រួយបារម្ភចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅសមុទ្រខាងកើត”។ ដោយឈរលើមូលដ្ឋាននោះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន “បានអះអាងសារជាថ្មីអំពីភាពបន្ទាន់នៃការស្តារ និងពង្រឹងជំនឿទុកចិត្ត និងការអត់ធ្មត់ដោយខ្លួនឯងនៅពេលធ្វើសកម្មភាពដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាព; ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការអនុលោមតាមគោលការណ៍ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយរបស់ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

leftcenterrightdel
នេះជាលើកទី៥ ហើយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីបញ្ហាសមុទ្រចាប់តាំងពីឆ្នាំ១៩៩៥ មក (រូបថត៖ asean.org)

រដ្ឋមន្ត្រីការបរទេសក៏បាន “សង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្តេជ្ញាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ផងដែរ”។

នេះជាលើកទី៥ ហើយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីបញ្ហាសមុទ្រចាប់តាំងពីឆ្នាំ ១៩៩៥។ គួរបញ្ជាក់ថា ជាលើកចុងក្រោយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីសមុទ្រខាងកើតគឺក្នុងឆ្នាំ ២០១៤៕

បកប្រែដោយ Huyen Trang