នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យអាទិភាពនានា ដែលបានបង្ហាញក្នុងភាពជាដៃគូសន្ទនា សម្រាប់ដំណាក់កាល ២០១៩-២០២៣។

leftcenterrightdel
រូបថតឧទាហរណ៍ (ASEAN Briefing)

អាស៊ានវាយតម្លៃខ្ពស់ចំពោះការបង្កើតមូលនិធិអាស៊ាន-ទួរគីរបស់ប្រទេសទួរគី ដើម្បីជួយគាំទ្រដល់ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងសហប្រតិបត្តិការមួយចំនួនដែលកំពុងអនុវត្ត រួមមានកម្មវិធីលើកកម្ពស់សមត្ថភាពការទូត និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ក៏ដូចជាគម្រោងក្នុងវិស័យកសិកម្ម គម្រោងលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ពាណិជ្ជកម្ម ឌីជីថល និងភស្តុភារ ហានិភ័យគ្រោះមហន្តរាយ ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល៕

បកប្រែដោយ Thuy Anh