កិច្ចប្រជុំផ្តោតលើការពិគ្រោះយោបល់អំពីវិធានការនានាសម្រាប់ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ នៅខែវិច្ឆិកា ឆ្នាំ ២០២០។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ លោក Nguyen Quoc Dung  (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម បានស្នើថាអាស៊ានគួរតែពន្លឿនដំណើរការនៃការទិញវ៉ាក់សាំងសម្រាប់ប្រទេសជាសមាជិក ហើយក្នុងពេលជាមួយគ្នានេះជំរុញឱ្យប្រទេសនានាពិចារណាលើការចែករំលែកវ៉ាក់សាំងជូនគ្នាដោយស្ម័គ្រចិត្ត ដើម្បីជួយគាំទ្របណ្តាប្រទេសដែលមានតម្រូវការ និងជួបការលំបាកក្នុងការទទួលបានវ៉ាក់សាំង។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឲ្យបណ្តាប្រទេសអាស៊ានគួរតែបន្តរួមចំណែក និងកៀរគរប្រភពធនធានបន្ថែមទៀតសម្រាប់មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងឃ្លាំងស្តុកសម្ភារៈបរិក្ខារពេទ្យអាស៊ាន។  លោកអនុរដ្ឋមន្រ្តីក៏បានស្នើឲ្យ​អាស៊ានបន្តផ្តោតកិច្ចខិតខំប្រឹងប្រែងលើចំណុចសំខាន់ពីរគឺ លើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលដល់ប្រជាជនក្នុងតំបន់៕

បកប្រែដោយ Duy Hoan