លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ាន បានពិនិត្យការត្រៀមរៀបចំសម្រាប់ AMM-54 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា។

leftcenterrightdel
លោក Nguyen Quoc Dung ចូលរួមកិច្ចប្រជុំ (រូបថត៖ vietnamplus.vn)

កិច្ចប្រជុំក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងការបង្រួញគម្លាតអភិវឌ្ឍនិយាយដោយឡែក និងដំណើរការកសាងសហគមន៍អាស៊ាននិយាយរួម វាយតម្លៃខ្ពស់និងជួយគាំទ្រគំនិតផ្ដួចផ្ដើមរបស់វៀតណាមស្ដីពីការរៀបចំវេទិកាសហប្រតិបត្តិការនៅអនុតំបន់អាស៊ាន នាចុងឆ្នាំ២០២១។

ក្នុងឱកាសរំលឹកខួបលើកទី២៦ នៃថ្ងៃវៀតណាមចូលអាស៊ាន (ទី២៨ កក្កដា ឆ្នាំ១៩៩៥/ ទី២៨ កក្កដា ឆ្នាំ២០២១) លោក Nguyen Quoc Dung បានថ្លែងអំណរគុណជូនដល់ប្រទេសអាស៊ានដែល​បានជួយគាំទ្រវៀតណាម ហើយនិង​បញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយប្រទេសទាំងឡាយក្នុងដំណើរការកសាងតំបន់អាស៊ានមួយរឹងមាំ និងស្វាហាប់៕

បកប្រែដោយ Thuy Anh