អត្ថបទបានសង្កត់ធ្ងន់ថា UNCLOS អនុញ្ញាតឲ្យបង្កើតសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់ ដែលអនុសញ្ញានេះគឺជាឯកសារច្បាប់ដ៏សំខាន់មួយដើម្បីកំណត់អធិបតេយ្យភាពដែនសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេសដែលជាប់មាត់សមុទ្រ។ នេះជាមូលដ្ឋានគតិយុត្តសម្រាប់ប្រទេសជាប់មាត់សមុទ្រតាក់តែងគោលនយោបាយសមុទ្រ និងឯកសារច្បាប់។

leftcenterrightdel
កិច្ចប្រជុំកំពូល អាស៊ាន - ចិន លើកទី ២៣ នៅទីក្រុងហាណូយ (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើក ៥ ឆ្នាំនៃសាលក្រមរបស់តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ (PCA) លើសមុទ្រខាងកើត (១២ កក្កដា ២០១៦) អត្ថបទនេះក៏បានបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចចិត្តសំខាន់របស់ PCA នៅពេលអះអាងថា ចិនគ្មានមូលដ្ឋានផ្នែកច្បាប់ ឬភស្តុតាងប្រវត្តិសាស្រ្តណា  បង្ហាញសិទ្ធិគ្រប់គ្រងនៅ "ខ្សែបន្ទាត់ប្រាំបួនចំណុច" នោះឡើយ។ ទន្ទឹមនឹងនោះ អ្នកនិពន្ធនៃអត្ថបទនេះបានផ្តល់អនុសាសន៍ថា សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសអាស៊ានគប្បីកសាងសេចក្តីថ្លែងការណ៍អធិបតេយ្យភាពរបស់ខ្លួនចំពោះសមុទ្រខាងកើត ស្របតាម UNCLOS និងស្របតាមខ្លឹមសារនៃសាលក្រមរបស់ PCA។

អត្ថបទនេះក៏បានលើកឡើងអំពីតួនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ ក៏តាមអត្ថបទ នេះដែរ ដើម្បីធានាធនធាននៅសមុទ្រខាងកើត បណ្តាប្រទេសអាស៊ានគប្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងនយោបាយ យោធា និងសេដ្ឋកិច្ចមួយ​យ៉ាងរឹងមាំ ដើម្បីគោរពសេចក្តីថ្លែងការណ៍របស់គ្នាទៅវិញទៅមក ខណៈពេលដែលរួមគ្នាការពារតំបន់ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងឡាយដែលចូលរួម៕

បកប្រែដោយ Huyen Trang