នេះជាកិច្ចប្រជុំប្រចាំឆ្នាំ សម្រាប់ការវាយតម្លៃអំពីការរៀបចំសកម្មភាព និងកម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ឥណ្ឌា។ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ឥណ្ឌា លើកទី២១ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ បណ្ដាប្រទេសអាស៊ាន និងឥណ្ឌាបានវាយតម្លៃអំពីលទ្ធផលល្អក្នុងការអនុវត្តផែនការសកម្មភាពដៃគូអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព អភិវឌ្ឍ និងវិបុលភាព ដំណាក់កាល ២០១៦-២០២០ ព្រមទាំងឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពដំណាក់កាលថ្មី ២០២១-២០២៥។ ភាគីទាំងពីរបានអនុម័តការធ្វើវិសោធនកម្មលើនីតិវិធីរបស់មូលនិធិអាស៊ាន - ឥណ្ឌា និងមូលនិធិបៃតង អាស៊ាន-ឥណ្ឌា ដើម្បីជម្រុញការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោង និងសកម្មភាពរួម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានអនុម័តលក្ខខណ្ឌនៃការអនុលោមបង្កើតក្រុមគ្រប់គ្រងគម្រោងអាស៊ាន-ឥណ្ឌា។

អាស៊ាន និងឥណ្ឌា ក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការនៅលើសមុទ្រ សេដ្ឋកិច្ចបៃតងនៅសមុទ្រ ពាណិជ្ជកម្មការតភ្ជាប់ ថាមពល ការអប់រំ ការអភិវឌ្ឍប្រកបដោយចីរភាព ទីក្រុងឆ្លាត សុខភាព និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការទប់ទល់នឹងផលវិបាករបស់ជំងឺ Covid-19។

ថ្លែងនៅកិច្ចប្រជុំ ក្នុងឋានៈជាប្រធានក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមស្ដីពីការតភ្ជាប់អាស៊ាន (IAI) នៅឆ្នាំ ២០២១ លោក Nguyen Hai Bang វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាន និងជំនួយពីឥណ្ឌាក្នុងការអនុវត្តផែនការគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៣ (២០១៦-២០២០) និងស្នើឲ្យឥណ្ឌាបន្តជួយគាំទ្រអាស៊ានអនុវត្តផែនការ IAI ដំណាក់កាលទី៤ (២០២១-២០២៥) ដែលអនុម័តដោយកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៧ នាខែវិច្ឆិកា ឆ្នាំ២០២០៕

បកប្រែដោយ Thanh Cong