leftcenterrightdel
ប្រតិភូចូលរួមពិធីបើកមហោស្រពយុវជនវៀតណាម- អា៊សានឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

មហោស្រពនេះគឺជាសកម្មភាពបូកសរុបការងារ និងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ានក្នុងមួយឆ្នាំកន្លងមក។ មហោស្រពនេះក៏បានប្រព្រឹត្ដទៅសកម្មភាពជាច្រើនដូចជា ការតុបតែងបោះតង់ចំនួន ១០ ដែលបង្ហាញរូបភាពប្រទេសអាស៊ានទាំង ១០ ក្រោមប្រធានបទ “អាស៊ានស្អិតរមួត និងការឆ្លើយតប” ការរៀបចំល្បែងប្រជាប្រិយរបស់បណ្តាប្រទេសអាស៊ាន កិច្ចប្រជុំដើម្បីជូនព័ត៌មានអំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ២០២០ និងកម្មវិធីចម្រៀងយុវជនវៀតណាម-អាស៊ាន ក្រោមចំណងជើងថា “ព្រះអាទិត្យអាស៊ាន” …។

ព្រឹត្តិការណ៍នេះនឹងចូលរួមលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមអំពីអាស៊ាន និងលទ្ធផលសំខាន់ៗដែលវៀតណាមទទួលបានក្នុងនាមជាប្រធានអាស៊ាន ២០២០ និងបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពរបស់យុវជនអាស៊ានដំណាក់កាល ២០១៦-២០២០ ព្រមទាំងបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងរួមចំណែកក្នុងជោគជ័យនៃឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ២០២០៕

បកប្រែដោយ Pham Diep