ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានមានប្រសាសន៍ថា អាស៊ានគប្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់នឹងហានិភ័យថ្មីៗ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ពង្រឹងកម្លាំងជំនាញ ជាពិសេស សមត្ថភាពចូលរួមកិច្ចការពាក់ព័ន្ធរបស់ប្រជាជនគ្រប់រូប ក្នុងនោះ វិស្វករ និងអ្នកបច្ចេកទេសដើរតួនាទីដ៏សំខាន់ មិនត្រឹមតែទាក់ទងនឹងជំនាញប៉ុណ្ណោះទេ ថែមទាំងក្នុងស្មារតីទំនួលខុសត្រូវ និងសកម្មភាពជាមួយសហគមន៍ទៀតផង។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam មានប្រសាសន៍នៅកិច្ចប្រជុំ

ស្តីពីការអភិវឌ្ឍធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់ ត្រូវបានរដ្ឋាភិបាលវៀតណាមកំណត់ថាជាគោលនយោបាយអាទិភាពចម្បង។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សនិយាយរួម និងធនធានមនុស្សដែលមានគុណភាពខ្ពស់និយាយដោយឡែកនៅក្នុងតំបន់អាស៊ាន ចាំបាច់ត្រូវលើកកម្ពស់ស្មារតីសហប្រតិបត្តិការបន្ថែមទៀត មិនត្រឹមតែលើការបណ្តុះបណ្តាលប៉ុណ្ណោះទេ ថែមទាំងលើសមិទ្ធិផលមិនមែនប្រពៃណី ក្នុងការទទួលស្គាល់សញ្ញាប័ត្ររបស់គ្នាទៅវិញទៅមក និងពួតដៃគ្នាលើកកម្ពស់គំនិតផ្តួចផ្តើមសហប្រតិបត្តិការលើវិស័យបច្ចេកទេស និងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចប្រជុំលើកនេះនឹងលើកឡើងដំណោះស្រាយ និងអនុសាសន៍ដែលមានប្រយោជន៍ជាច្រើនសម្រាប់អង្គការជាសមាជិករបស់សហព័ន្ធ និងរដ្ឋាភិបាលនៃបណ្តាប្រទេស។ រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស្វករ និងអ្នកបច្ចេកទេសរបស់វៀតណាម ក៏ដូចជាបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីបន្តអភិវឌ្ឍ និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីសហប្រតិបត្តិការគំនិតផ្តួចផ្តើម របស់សហព័ន្ធបណ្តាប្រទេសអាស៊ាន ដើម្បីអាស៊ានមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam និងអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Pham Cong Tac ប្រគល់វិញ្ញាបនប័ត្រសមាជិកកិត្តិយសរបស់ CAFEO និងវិញ្ញាបនប័ត្រវិសវករអាជីពដល់បណ្តាបុគ្គលឆ្នើម

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam និងអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Pham Cong Tac បានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់ជាសមាជិកកិត្តិយសរបស់ CAFEO និងវិញ្ញាបនប័ត្រវិសវករអាជីពអាស៊ានដល់បណ្តាបុគ្គលឆ្នើម៕

បកប្រែដោយ Huyen Trang