leftcenterrightdel
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ជាសហអធិបតីនៃវេទិកា អាស៊ាន - ជប៉ុន លើកទី ៣៥ នៅទីក្រុងហាណូយ

នៅក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Mori Takeo បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Suga Yoshihide នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ជប៉ុន រក្សាសន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការទប់ទល់នឹងរោគរាតត្បាត Covid-19 ដោយបន្តគាំទ្រដល់អាស៊ានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កាត់បន្ថយផលផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចសង្គម និងជំរុញការស្តារឡើងវិញប្រកបដោយចីរភាព។ លោកអនុរដ្ឋមន្រ្តី Mori Takeo បានមានប្រសាសន៍ថា ជប៉ុននឹងជួយគាំទ្រអាស៊ានក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ជំងឺថ្មី និងជំងឺបន្ទាន់ (ASEAN CDC)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុងហាណូយ

ស្តីពីស្ថានភាពអន្តរជាតិ និងក្នុងតំបន់ លោកអនុរដ្ឋមន្រ្តី Mori Takeo បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត។ លោកបានអំពាវនាវឱ្យភាគីទាំងឡាយបន្តកិច្ចពិភាក្សា និងដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ជប៉ុនក៏រំពឹងថា ភាគីទាំងឡាយនឹងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ឲ្យបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982។

leftcenterrightdel
ប្រតិភូនៃបណ្តាប្រទេសចូលរួមវេទិកាតាមរយៈប្រព័ន្ធវីដេអូ

ក្នុងនាមជាអ្នកសម្របសម្រួលនៃទំនាក់ទំនងសន្ទនា អាស៊ាន - ជប៉ុន លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន - ជប៉ុន ទោះបីមានការលំបាក និងបញ្ហាប្រឈមដែលបង្កឡើងដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឱ្យភាគីទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីទប់ទល់នឹងជំងឺ Covid-19 បង្កើត ASEAN CDC នាពេលឆាប់ៗ កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងជំរុញការស្តារសភាពការទូតឡើងវិញ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានចែករំលែកយោបល់របស់បណ្តាប្រទេសអំពីសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោលជំហររបស់អាស៊ានលើសមុទ្រខាងកើត ដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅខែមិថុនា ឆ្នាំ ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ នៅខែកញ្ញា ឆ្នាំ ២០២០ ក្នុងគោលបំណងកសាងសមុទ្រខាងកើតឱ្យទៅជាតំបន់សមុទ្រប្រកបដោយសន្តិភាព សន្តិសុខ និងស្ថិរភាព៕

បកប្រែដោយ Huyen Trang