ប្រទេសអូស្ត្រាលីនឹងបង្កើតទំនាក់ទំនងភាពជាដៃគូថ្មីដើម្បីជួយអនុតំបន់ទន្លេមេគង្គបង្កើនការរកឃើញជំងឺ Covid-19 យ៉ាងឆាប់រហ័ស ដោយប្រើបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យទឹកកខ្វក់។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនោះ ប្រទេសអូស្ត្រាលីក៏ផ្តល់ហិរញ្ញប្បទានសម្រាប់គំនិតផ្តួចផ្តើមអំពីសិទ្ធិរបស់ជនពិការនៅក្នុងអាស៊ាន (DRiA) និងជួយគាំទ្រផែនការមេអនុវត្តសហគមន៍អាស៊ាន ២០២៥។ វិធានការទាំងនេះនឹងជួយស្ដារតំបន់ឡើងវិញ រួមទាំងមុខសញ្ញា និងសហគមន៍ដែលងាយរងគ្រោះ។

ប្រទេសអូស្ត្រាលីក៏វិនិយោគលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ឌីជីថល តាមរយៈនោះជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងក្របខ័ណ្ឌនៃទស្សនវិស័យអាស៊ានស្តីពីមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក (AOIP)។ ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ប្រទេសនេះនឹងផ្ដល់ថវិកា ១ លានដុល្លារអាមេរិកជូនដល់មូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីទិញសម្ភារៈបរិក្ខារពេទ្យ ការជួយគាំទ្រការស្រាវជ្រាវ និងលើកកម្ពស់សមត្ថភាពនៃអ្នកជំនាញវេជ្ជសាស្រ្ត៕

បកប្រែដោយ Thuy Anh