អាស៊ាននិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ប្រចាំនៅអាស៊ានលោក Ryan Washburn ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ (RDCA)។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន។