ក្នុងកិច្ចប្រជុំ ប្រទេសទាំងឡាយបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ក្នុងទំនាក់ទំនងជាមួយដៃគូ តួនាទីជាមជ្ឈភាពរបស់អាស៊ានមានសារៈសំខាន់បំផុត។ ប្រទេសទាំងឡាយក៏បានឯកភាពថា អាស៊ានគប្បីពិនិត្យទំនាក់ទំនងជាមួយដៃគូ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងប្រសិទ្ធភាព។

leftcenterrightdel
លោក Nguyen Quoc Dung អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

តាងនាមប្រទេសវៀតណាម លោក Nguyen Quoc Dung បញ្ជាក់លើតួនាទីសំខាន់របស់ដៃគូចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងនិតិវិធី ដើម្បីពិនិត្យពិចារណា និងទទួលស្គាល់ទំនាក់ទំនងភាពជាដៃគូរបស់អាស៊ានក្នុងបរិបទបច្ចុប្បន្ន។ លោកអនុរដ្ឋមន្រ្តីស្នើឲ្យប្រទេសទាំងឡាយធ្វើឲ្យសុក្រិតនូវលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃទំនាក់ទំនងការទូតដើម្បីដាក់ជូនថ្នាក់ដឹកនាំពិចារណា៕

បកប្រែដោយ Thuy Anh