leftcenterrightdel
ពិធីបង្ហូតទង់អាស៊ានត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រសួងការបរទេសឡាវ (រូបថត៖ tapchilaoviet)

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងមក អាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក។ លោក Saleumsay Kommasith បានលើកឡើងពីជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធដែលរៀបចំឡើងតាមប្រព័នវីដេអូ ក្រោមអធិបតីភាពរបស់វៀតណាម។ រដ្ឋមន្រ្តីការបរទេសឡាវបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តចូលរួមយ៉ាងសកម្មក្នុងការកំណត់ទិសដៅសម្រាប់អាស៊ាន ដោយឆ្ពោះទៅរកការអនុវត្តជាក់ស្តែង កសាងសហគមន៍អាស៊ាននៅឆ្នាំ ២០២៥៕

តាម vovworld.vn