តាមការគ្រោងទុក AJCEP ដែលបានធ្វើវិសោធនកម្មនឹងចូលជាធរមាននៅប្រទេសចំនួន ៥ ដែលនៅសល់ក្នុងអាស៊ាន រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បន្ទាប់ពីប្រទេសទាំងនេះសម្រេចរួចរាល់ក្របខ័ណ្ឌច្បាប់ក្នុងប្រទេសដើម្បីផ្ដល់សប្ចាប័នលើឯកសារនេះ។

leftcenterrightdel
តំណាងនៃប្រទេសចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុន (AJCEP) (រូបថត៖ vnanet.vn)

ប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានបានចរចាអំពី AJCEP តាំងពីឆ្នាំ២០០៥ មកម៉្លេះ។ កិច្ចព្រមព្រៀង AJCEP បានចូលជាធរមាននៅឆ្នាំ២០០៨ ដោយផ្ដោតលើវិស័យពាណិជ្ជកម្ម ខណៈដែលបញ្ហាវិនិយោគ និងសេវាកម្មនៅតែបន្តចរចាបន្ទាប់ពីនោះ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដំបូងរបស់ជប៉ុន។

ភាគីទាំងពីរបានចាប់ផ្ដើមចរចាស្ដីពីការធ្វើវិសោធនកម្ម AJCEP នៅឆ្នាំ២០១០ និងទទួលបានការព្រមព្រៀងថ្នាក់រដ្ឋមន្រ្តីនៅឆ្នាំ២០១៧។ ប្រទេសជប៉ុនបានចុះហត្ថលេខាលើពិធីសារទី១ ដើម្បីធ្វើវិសោធនកម្ម AJCEP នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈដែលប្រទេសអាស៊ានបានចុះហត្ថលេខាលើឯកសារនេះនាខែមីនា និងមេសា ឆ្នាំ២០១៩។

យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុន អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសនេះ បន្ទាប់ពីចិន និងអាមេរិក។ ទន្ទឹមនឹងនោះ អាស៊ានក៏ជាទីផ្សារសំខាន់ចំពោះសហគ្រាសជប៉ុនជាច្រើន។ នាពេលថ្មីៗនេះ ក្រសួងការបរទេសជប៉ុនបានរំពឹងថា កិច្ចព្រមព្រៀងថ្មី "នឹងជម្រុញថែមទៀតនូវពាណិជ្ជកម្ម ការវិនិយោគរវាងជប៉ុន និងអាស៊ាន និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ"៕

បកប្រែដោយ Thuy Anh