leftcenterrightdel
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម លោក Tran Tuan Anh ជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន - ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម)

កិច្ចប្រជុំត្រូវបានរៀបចំឡើងសំដៅពិភាក្សា និងចាត់វិធានការជាក់ស្តែងដើម្បីអនុវត្តកិច្ចសន្យានៅក្នុង “សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន - ជប៉ុន ស្តីពីគំនិតផ្តួចផ្តើមស្តារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19” ដែលត្រូវបានអនុម័តដោយភាគីទាំងពីរនៅខែមេសា ឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតបានឈានចូលដំណាក់កាលសំខាន់មួយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការធានាសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើផែនការសកម្មភាពស្តារសេដ្ឋកិច្ច អាស៊ាន - ជប៉ុន ឡើងវិញ ដើម្បីសម្រេចឲ្យបាននូវគោលដៅសំខាន់ចំនួន ៣ រួមមានការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាង អាស៊ាន និងជប៉ុន ការកាត់បន្ថយជាអប្បបរមានូវផលប៉ះពាល់នៃជំងឺ Covid-19 ទៅលើខឿនសេដ្ឋកិច្ច និងការបង្កើនសមត្ថភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញ៕

បកប្រែដោយ Huyen Trang