កិច្ចប្រជុំ គឺជាគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គមនិងការអភិវឌ្ឍន៍។

leftcenterrightdel
រដ្ឋមន្រ្តីទទួលបន្ទុកសុខុមាលភាពសង្គមនិងការអភិវឌ្ឍន៍ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននៅកិច្ចប្រជុំ (រូបថត៖ vov.vn)

ចូលរួម និងថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានលើកឡើងថា ដើម្បីធានានូវសុខុមាលភាពសង្គមក្នុងកំឡុងពេលមានជំងឺ Covid-19  នោះ រដ្ឋាភិបាលវៀតណាមបានបញ្ចេញកញ្ចប់ជំនួយសុខុមាលភាពសង្គម ដែលមានទឹកប្រាក់ជាង ៦២,០០០ ពាន់លានដុងដើម្បីគាំទ្រដល់មុខសញ្ញាផ្សេងៗគ្នា។ នេះគឺជាកញ្ចប់ជំនួយសុខុមាលភាពសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ។

នៅកិច្ចប្រជុំ រដ្ឋមន្រ្តីទាំង១០ ដែលទទួលបន្ទុកសុខុមាលភាពសង្គម និងការអភិវឌ្ឍនៃបណ្តាប្រទេសជាសមាជិកអាស៊ានបានឯកភាពលើសេចក្តីថ្លែងការណ៍រួមស្តីពីការកាត់បន្ថយផលប៉ះពាល់ជាអប្បបរមានៃជំងឺ Covid-19 លើក្រុមងាយរងគ្រោះនៅក្នុងអាស៊ាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីទាំងឡាយបានបញ្ជាក់ពីរិតកិច្ចសហប្រតិបត្តិការដើម្បីធានានូវសុខុមាលភាពសង្គមជាបន្ទាន់ និងការបែងចែកធនធានពីមូលនិធិសាធារណៈសម្រាប់ចំណាយសង្គម ព្រមទាំងបង្កើតកម្មវិធីស្តារឡើងវិញបន្ទាប់ពីរោគរាតត្បាត និងអនុវត្តគោលនយោបាយឆ្ពោះទៅរកជនងាយរងគ្រោះ៕

បកប្រែដោយ Huyen Trang