យោងតាមយុទ្ធសាស្ត្រស្តារនិងរចនាសម្ព័ន្ធអាស៊ីឡើងវិញដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិអូស្រ្តាលីទើបតែបានប្រកាសថា អាស៊ានបូក ៦ រួមមានបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូចំនួន ៦ គឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង ហើយអាចមានប្រទេសឥណ្ឌា គួរតែសហការយ៉ាងសកម្មក្នុងគោលនយោបាយហិរញ្ញវត្ថុ ពាណិជ្ជកម្ម សុខភាពសាធារណៈ សន្ដិសុខស្បឿងអាហារដើម្បីដោះស្រាយការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកដោយសារជំងឺ Covid-19។

leftcenterrightdel
ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន - អូស្រ្តាលីលើកដំបូងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៨ បានបង្ហាញថា អូស្រ្តាលីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតំបន់នេះ (រូប​ថត៖ អ៊ិនធឺណិត)

យោងតាមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានឲ្យដឹងថា ប្រទេសទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ អាស៊ានបូក ៦ ដើរតួនាទីមជ្ឈភាពក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននៅតំបន់អាស៊ីបូព៌ា។

ទន្ទឹមនឹងនោះ ក្រុមប្រទេសទាំងនេះសំបូរទៅដោយធនធាន និងមានប្រភពធនធានហិរញ្ញវត្ថុនិងយន្ដការនានាដើម្បីរៀបចំកិច្ចសន្ទនានិងជំរុញកិច្ចសហប្រតិបត្ដិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

អ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានឲ្យដឹងថា យន្តការអាស៊ានបូក ៦ គួរតែត្រូវបានបង្កើតឡើងនិងដើរតួនាទីក្នុងរចនាសម្ព័ន្ធក្នុងតំបន់និងសកលលោក។

អ្នកស្រាវជ្រាវអូស្ត្រាលីក៏បានអំពាវនាវឱ្យអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗដើម្បីធានាសន្តិសុខស្បៀង និងកែលំអសន្តិសុខថាមពលនិងបង្កើតទីផ្សារបើកចំហនៅអាស៊ីបូព៌ា៕

បកប្រែដោយ Thanh Cong