leftcenterrightdel
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung (រូបថត៖ vov.vn)

 

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្រោមប្រធានបទអាស៊ាន ២០២០ “ការផ្សារភ្ជាប់ និងបន្ស៊ាំដោយម្ចាស់ការ” វៀតណាមបានម្ចាស់ការ និងជំរុញការខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ លោកបានលើកឡើងនូវបញ្ហាប្រឈមជាច្រើនដូចជា វិសមភាព ភាពក្រីក្រ សន្តិសុខស្បៀងអាហារ សុខាភិបាលនិងអប់រំ ការប្រែប្រួលអាកាសធាតុ និងគម្លាតឌីជីថល ... គឺជា "ការសាកល្បង" សម្រាប់ការអភិវឌ្ឍជាមូលដ្ឋាន សំដៅធានាលទ្ធភាពខ្លួនទីពឹងខ្លួន ការផ្សារភ្ជាប់ និងការបន្ស៊ាំដោយម្ចាស់ការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសនីមួយៗ ​និងពិភពលោកទាំងមូល។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងនូវទិសដៅមួយចំនួននៃការឧបត្ថម្ភគ្នាទៅវិញទៅមកសម្រាប់ដំណាក់កាល   ២០២០-២០២៥ ដែលក្នុងនោះយកមនុស្សជាមជ្ឈភាពនៃការតាក់តែងគោលនយោបាយ ក៏ដូចជាការអនុវត្ដគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ។ លោកបញ្ជាក់ថា វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតគឺជាកម្លាំងចលករសម្រាប់​ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យឌីជីថល។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងបន្ដថា ក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឲ្យស្របតាមគោលដៅកសាងអាស៊ានមួយផ្សារភ្ជាប់ និងបន្ស៊ាំដោយម្ចាស់ការ និងឆ្ពោះទៅសម្រេចឲ្យយបាននូវចក្ខុវិស័យអាស៊ាន ២០២៥ ៕

បកប្រែដោយ Thanh Cong