តំណាងចូលរួមកិច្ចពិភាក្សាបានចាត់ទុកថា អាស៊ានបានធ្វើការយ៉ាងល្អណាស់ដោយបានឯកភាពជាធ្លុងមួយ មិនត្រឹមតែក្នុងការឆ្លើយតបនឹងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក្នុងការរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូសំខាន់ៗទៀតផង។

leftcenterrightdel
បណ្ដាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននានា រួមជាមួយប្រទេសជាដៃគូបូក៣ និងអង្គការសុខភាពពិភពលោក ចូលរួមកិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធវីដេអូស្ដីពីការឆ្លើយតបនឹងជំងឺឆ្លង Covid-19 ក្រោមការដឹកនាំរបស់វៀតណាម (រូបថត៖ vnanet.vn)

ឆ្លើយសំណួរស្ដីពីការទទួលខុសត្រូវរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន លោកស្រីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសិង្ហបុរី Tao Thi Thanh Huong បានចាត់ទុកថា ការផ្ទុះឡើងនៃជំងឺឆ្លង Covid-19 បានបណ្ដាលឲ្យកិច្ចប្រជុំជាច្រើនរបស់អាស៊ានត្រូវផ្អាក។ យ៉ាងណាមិញ ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានដាស់តឿនឲ្យប្រទេសសមាជិកដទៃ “ធ្វើសកម្មភាព យ៉ាងឆាប់ៗហើយសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត” មិនត្រឹមតែក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺឆ្លង។ លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរបស់អាស៊ាន បានជួយឲ្យប្រទេសសមាជិកគ្រប់គ្រង បាននូវការរីករាលដាលនៃជំងឺឆ្លង ការពារជីវភាពរស់នៅរបស់ប្រជាជនហើយធានាសន្តិសុខស្បៀងអាហារនិងសុវត្ថិភាពចំណីអាហារផងដែរ។

បណ្ដាអ្នកប្រាជ្ញដ៏ល្បីល្បាញរបស់សិង្ហបុរីនៅក្នុងកិច្ចពិភាក្សានេះ បានវាយតម្លៃថា វៀតណាមបានអនុវត្តការងារប្រយុទ្ធប្រឆាំង Covid-19 យ៉ាងល្អ ក្នុងឋានៈជាប្រទេសឯករាជ្យមួយផង ហើយក្នុងឋានៈជាប្រធានអាស៊ានទៀតផង៕

តាម vovworld.vn