leftcenterrightdel
អាស៊ាននឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់កូរ៉េខាងត្បូង​ (រូបថត៖ vietnamplus.vn)

 

សេចក្តីប្រកាសព័ត៌មានរបស់ FSC បានបញ្ជាក់ថា អាស៊ានជាគោលដៅក្នុងយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង។ ក្នុងចំនួនសាខាទាំង ២៧ នៅក្រៅប្រទេសដែលបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបង្កើតឡើងកាលពីឆ្នាំមុន ក្នុងនោះសាខាចំនួន ១៣ ស្ថិតនៅក្នុងប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី ជាដើម។

យោងតាម FSC បានឲ្យដឹងថា ទន្ទឹមនឹងការជួយគាំទ្រក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅបរទេស អង្កការនេះនឹងបន្តកែលម្អការធ្វើអាជីវកម្មសម្រាប់ក្រុមហ៊ុនហិរញ្ញវត្ថុនៅក្រៅប្រទេស ហើយនឹងបន្តអនុវត្តផែនការដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដោយផ្អែកលើឧត្ដមភាពនៃទីក្រុងធំៗពីរគឺសេអ៊ូលនិងប៊ូសាន៕

បកប្រែដោយ Pham Diep