leftcenterrightdel
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (រូបថត៖ vov.vn)

ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូជាមួយទីភ្នាក់ងារសារព័ត៌មានបរទេស រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានមានប្រសាសន៍ថា៖ “ឥណ្ឌូនេស៊ីសម្ដែងនូវការព្រួយបារម្ភអំពីសភាពការណ៍បច្ចុប្បន្ននៅសមុទ្រខាងកើត ដែលភាពតានតឹងទំនងជាកំពុងកើនឡើង ខណៈដែល ពិភពលោកកំពុងត្រូវការមានកិច្ចខិតខំប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ ឥណ្ឌូនេស៊ីសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត រួមទាំងការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ ហើយលើកទឹកចិត្តភាគីទាក់ទិនទាំងអស់ឲ្យគោរពច្បាប់នាវាចរណ៍អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)”។

ការអំពាវនាវរបស់ឥណ្ឌូនេស៊ីត្រូវបានលើកឡើងក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងពុះពារឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នោះ គឺប្រទេសចិនមានអំពើរំលោភបំពានលើអធិបតេយ្យភាពនៅសមុទ្រខាងកើតជាបន្តបន្ទាប់ ហើយដាក់ចេញការទាមទារមិនសមហេតុផលនានា៕

តាម vovworld