leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍នៅកិច្ចប្រជុំ (រូបថត៖ tapchicongthuong.vn)

ចំណុចលេចធ្លោនៃកិច្ចប្រជុំត្រៀម SEOM គឺការដាក់​ចេញ​បានការ​ងារ​អាទិភាពចំនួន ១៣ របស់​ប្រទេសវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ហើយ​នឹងត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំចង្អៀត AEM លើកទី២៦ ដើម្បី​ឈាន​ទៅរកការព្រមព្រៀងគ្នាលើ​ភារកិច្ចសំខាន់ៗក្នុងឆ្នាំនេះ។ អាទិភាពទាំងនេះផ្អែកលើការតំរង់ទិសធំៗ ចំនួន ៣ គឺការជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ការជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ការ​លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួន​ រួម​ទាំង​ការអនុវត្តសកម្មភាពរបស់អាស៊ានប្រកបដោយប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំត្រៀមនេះ មន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនដើម្បីរាយការណ៍ជូន​កិច្ចប្រជុំចង្អៀត AEM លើកទី ២៦។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានចូលរួមកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់។ ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានផ្តល់អាទិភាពជាប្រចាំលើ​ការ​ជំរុញការអនុវត្តកិច្ចសន្យាស្តីពីការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន។ អាស៊ានកំពុង និងបានក្លាយទៅ​ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តមាន​ការ​រីកចម្រើននាពេលខាងមុខ៕

បកប្រែដោយ Huyen Trang