នេះគឺជាសកម្មភាពផ្លូវការមួយរបស់ក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយក្នុងឆ្នាំអាស៊ាន ២០២០ នៅប្រទេសវៀត ណាមដើម្បីរំលឹកខួបលើកទី ១១០ នៃទិវានារីអន្តរជាតិ ៨ មីនា។

leftcenterrightdel
ក្រុមនារីសហគមន៍អាស៊ានជូនផ្កាលោកស្រី Truong Thi Mai ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងជំនួប លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេស និងស្ថានទូតបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយក្នុងការបង្កើតនិងជំរុញសកម្មភាពរបស់ក្រុម AWCH។ លោកស្រីបានចាត់ទុកថា នេះជាវេទិកាដ៏មានអត្ថន័យ រួមចំណែកផ្សារភ្ជាប់បងប្អូននារីនៃបណ្តាប្រទេសអាស៊ាន និងប្រជាជនអាស៊ានដើម្បី​សហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ទាក់ទិននឹងសកម្មភាពរបស់ក្រុម AWCH នៅឆ្នាំ ២០២០ លោកស្រី Truong Thi Mai បានស្នើឲ្យក្រុម AWCH បន្តរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនបន្ថែមទៀត រួមចំណែកជំរុញការអនុវត្តអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០២០ បង្កើនការផ្សារភ្ជាប់រវាងបងប្អូននារីនៃបណ្តាប្រទេសអាស៊ាន និងមិត្តភក្តិអន្តរជាតិ ក៏ដូចជាគាំទ្រការកសាងអត្តសញ្ញាណវប្បធម៌រួមរបស់​សហគមន៍អាស៊ានដើម្បីការអភិវឌ្ឍកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang