leftcenterrightdel
លោក Suriya Chindawongse ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសនៃប្រទេសថៃ (រូបថត៖ Thaiger)

ស្ដីពីការត្រៀមរៀបចំឲ្យកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា៖ អាស៊ានគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងប្លុកក៏ដូចជាជាមួយដៃគូនានាផងដែរ។ កិច្ចសហប្រតិបត្តិការនេះ គឺឈរលើផលប្រយោជន៍រួមសម្រាប់អនាគតមួយដ៏ស្រស់បំព្រង និងចីរភាពជាងមុន ដោយយកប្រជាជនជាមជ្ឈភាព។ កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ នេះ នឹងផ្តោតសំខាន់លើការដែលអាស៊ាននឹងអនុម័តលើសេចក្ដីព្រាងស្ដីពីក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) និងដាក់ចេញគោលដៅសម្រេចសេចក្ដីព្រាងនេះក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។ លើសពីនេះទៅទៀត ប្រទេសថៃក៏នឹងសង្កត់ធ្ងន់ទៅលើបញ្ហាផ្សេងៗដូចជា៖ ក្របខ័ណ្ឌធ្វើសកម្មភាពរបស់អាស៊ានស្តីពីសំរាមសមុទ្រ និងការទទួលខុសត្រូវចំពោះសន្ធិសញ្ញា CITES ស្តីពីការជួញដូរសត្វព្រៃ៕

តាម vovworld.vn