នៅទីនេះ បណ្ដាប្រទេសបានអះអាងនូវសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ចំពោះសុខសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ អាមេរិកបានអះអាងសារជាថ្មីនូវសារសំខាន់របស់អាស៊ានក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងសម្ដែងគោលបំណងចង់អោយអាស៊ានបន្តសាមគ្គីគ្នា កសាងសហគមន៍ប្រកបដោយជោគជ័យ ក៏ដូចជាពង្រីកតួនាទីជាស្នូលក្នុងតំបន់ផងដែរ។

អង្គប្រជុំក៏បានផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ ចែករំលែកការធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីពីដំណើរការសហប្រតិបតិ្តការក្នុងតំបន់ដែលក្នុងនោះផ្ដោតទៅលើកិច្ចសហប្រតិបតិ្តការសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ បណ្ដាប្រទេសបានកត់សម្គាល់ការរីកចម្រើននានាក្នុងដំណើរការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយចាត់ទុកថា កិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.បកូរ៉េលើកទី២ នាពេលកន្លងទៅនៅទីក្រុងហាណូយសម្រេចបាននូវលទ្ធផលគួរអោយលើកទឹកចិត្ត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានរបស់វៀតណាមក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះផងដែរ។

leftcenterrightdel
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖ vnanet.vn)

ថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានចាត់ទុកថា នាពេលថ្មីៗនេះ បានកើតមានឡើងការវិវឌ្ឍដ៏វិជ្ជមានមួយចំនួន ជាពិសេសគឺក្នុងដំណើរការចរចារវាងអាស៊ាននិងចិនស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ក៏ប៉ុន្តែ តំបន់នៅតែកំពុងមានការប្រឈមមុខជាច្រើនដែលស្ដែងចេញពីជម្លោះអធិបតេយ្យភាព សកម្មភាពពូនជ្រំធ្វើយោធូបនីយកម្មកោះសមុទ្រ បញ្ហាចោរសមុទ្រ ឧក្រិដ្ឋជនឆ្លងដែន ការនេសាទដោយខុសច្បាប់ ការបំពុលបរិស្ថានសមុទ្រ និងគ្រោះធម្មជាតិជាដើម។ ប្រការនេះទាមទារអោយអាស៊ាន និងអាមេរិក​ ក៏ដូចជាដៃគូផ្សេងៗចាំបាច់ត្រូវបន្តបង្កើនកិច្ចសហប្រតិបតិ្តការតាមរយៈយន្តការដឹកនាំដោយអាស៊ាននានាដូចជា វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំជាន់ខ្ពស់អាស៊ីខាងកើត (EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ជាដើម។ លោកអនុរដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហររបស់អាស៊ានដែលមិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយសម្រេចបាន COC ប្រកបដោយសុពលភាព និងប្រសិទ្ធភាពយ៉ាងឆាប់ៗ ផងដែរ៕

តាម vovworld.vn