យោងតាមទីភ្នាក់ងារសារព័ត៌មាន Walla បន្ទាប់ពីចលនាហាម៉ាសបានឯកភាពបំពេញលក្ខខណ្ឌរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០ នាក់ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបន្តដាក់លក្ខខណ្ឌថ្មី។  លោក Netanyahu បានស្នើឲ្យក្រុមហាម៉ាស់ ប្រគល់សាកសពចំណាប់ខ្មាំង ៤ នាក់ ដែលនៅសេសសល់ក្នុងដំណាក់កាលទី១ មកអ៊ីស្រាអែលវិញជាបន្ទាន់។ ការប្រគល់សាកសពចំណាប់ខ្មាំងទាំង ៤ នាក់ត្រូវបានព្រមព្រៀងដោយភាគីទាំងពីរនៅថ្ងៃទី ១ ខែមីនា មុនពេលដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងផុតកំណត់។

leftcenterrightdel
ប្រជាជនប៉ាឡេស្ទីនវិលត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញនៅថ្ងៃទី ២៧ ខែមករា ខណៈបទឈប់បាញ់បានចូលជាធរមាន 

នៅថ្ងៃទី ២២ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានសម្រេចពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០ នាក់ក្នុងការផ្លាស់ប្តូរលើកទី៧នៃដំណាក់កាលទី១ បើទោះបីជាក្រុមហាម៉ាស់បានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៦ នាក់ក៏ដោយ។ ក្រុមហាម៉ាស់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការពន្យារពេលនេះ ហើយមន្ត្រីជាន់ខ្ពស់ហាម៉ាស់បានប្រកាសនឹងមិនចរចាដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងមុនពេលអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនតាមការសន្យា។

ក្នុងថ្ងៃដដែល ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) បានចោទប្រកាន់អ៊ីស្រាអែលចង់រូចបញ្ចូលតំបន់ West Bank ដោយកម្លាំង បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជូនរថក្រោះចូលទៅក្នុងទឹកដីដែលកាន់កាប់ ជាលើកដំបូងក្នុងរយៈពេល ២ ទសវត្សរ៍៕

តាម vovworld.vn