អាមេរិកព្រមានដាក់ពន្ធ ១៥០% លើទំនិញនាំចូលពី BRICS
ថ្លែងមតិនៅឯសមាគមអភិបាលរដ្ឋនៃគណៈបក្សសាធារណៈរដ្ឋក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានយ៉ាងខ្លាំងថា នឹងដាក់ពន្ធរហូតដល់ ១៥០% លើទំនិញនាំចូលពីក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ប្រសិនបើក្រុមនេះធ្វើការបោះជំហានណាមួយសំដៅបង្កើតរូបិយប័ណ្ណជំនួសប្រាក់ដុល្លារ។