ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ រវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចប្រជុំ ADMM ចង្អៀតនៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមានជំនួបខាងក្រៅជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។