យកចិត្តទុកដាក់លើកកម្ពស់ភាពខ្លួនទីពឹងខ្លួនរបស់អាស៊ានក្នុងវិស័យការពារជាតិ
កប.អនឡាញ - នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្លាស់ប្តូរយោបល់លើការពង្រឹងសាមគ្គីភាពក្នុងអាស៊ាន និងកិច្ចសហប្រតិបត្តិការនៅតំបន់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំ |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកឡើងទិសដៅមួយចំនួនសម្រាប់ ADMM និង ADMM+ ក្នុងបំណងបន្តរក្សា និងពង្រឹងសាមគ្គីភាព គោរពគោលជំហរ គោលការណ៍របស់អាស៊ានក្នុងបញ្ហាអន្តរជាតិ និងតំបន់។ អាស្រ័យលើមូលដ្ឋាននោះ បន្តពង្រឹងសាមគ្គីភាព និងភាពជឿជាក់ ដោយឈរលើការគោរពភាពខុសគ្នារវាងប្រទេសសមាជិក ADMM និង ADMM+ ដើម្បី ADMM និង ADMM+ តែងតែជាស្ពានតភ្ជាប់ និងជាគោលដៅសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ភាគីនានា។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិ ដែលលើកឡើងដោយប្រធានម៉ាឡេស៊ីក្នុងកិច្ចប្រជុំនេះ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមគាំទ្រការអនុវត្តកម្មវិធីអ្នកសង្កេតការណ៍នៃបណ្តាក្រុមអ្នកជំនាញ ADMM+ តាមផែនទីបង្ហាញផ្លូវ និងទម្រង់សមស្រប។
កិច្ចប្រជុំ ADMM ចង្អៀត បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិ៕
បកប្រែដោយ Thuy Anh