ថ្លែងនៅក្នុងការិយាល័យ Oval ខណៈពេលចុះហត្ថលេខាលើក្រឹត្យនេះ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា អត្រាពន្ធ ២៥% “មិនមានការលើកលែង" នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៤ ខែមីនា។ មេដឹកនាំអាមេរិកក៏បានឲ្យដឹងថា លោកនឹងពិចារណាដំឡើងពន្ធបន្ថែមលើរថយន្ត ឱសថ និងបន្ទះសៀគ្វីកុំព្យូទ័រ។

leftcenterrightdel
អាមេរិកគំរាមដាក់រដ្ឋាករថ្មី តើ EU នឹងធ្វើអ្វីដើម្បីឆ្លើយតប? (រូបថត៖ Getty)

ទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតី Trump លោក Peter Navarro បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនគ្រាន់តែអំពីពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីការធានាថា សហរដ្ឋអាមេរិកនឹងមិនពឹងផ្អែកលើបរទេសសម្រាប់វិស័យឧស្សាហកម្មសំខាន់ៗដូចជាដែកថែប និងអាលុយមីញ៉ូមឡើយ។ យោងតាមលោក Navarro ពន្ធដែកថែបនិងអាលុយមីញ៉ូមនេះនឹងបញ្ចប់ការលក់បង្ខូចតម្លៃពីបរទេស លើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពារឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូម ដែលជា "ឆ្អឹងខ្នងនិងជាសសរស្តម្ភ" នៃសេដ្ឋកិច្ចនិងសន្តិសុខជាតិអាមេរិក។

កាយវិការនេះត្រូវបានចាត់ទុកថា ជាការឡើងជណ្ដើរដ៏សំខាន់មួយទៀតនៅក្នុងការកែទម្រង់គោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ក៏ដូចជាអនុវត្តន៍ការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ក្នុងការដាក់ពន្ធលើការនាំចូលមកកាន់សហរដ្ឋអាមេរិក ស្មើរនឹងអត្រាពន្ធដែលដៃគូពាណិជ្ជកម្មបានអនុវត្តន៍លើការនាំចេញរបស់សហរដ្ឋអាមេរិក។

ក្រៅពីក្រឹត្យនេះ ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ លោកនឹងប្រកាសដាក់ពន្ធសមស្របលើគ្រប់ប្រទេសដែលយកពន្ធលើទំនិញអាមេរិក ហើយផលិតផលដែលត្រូវយកពន្ធអាចរួមមានរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ៕

តាម vovworld.vn