សមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo ត្រូវបានរៀបចំឡើងដោយកងទ័ពជើងទឹកឥណ្ឌូនេស៊ីរៀងរាល់ពីរឆ្នាំម្តង កាលពីឆ្នាំ២០១៤ ក្នុងបំណងពង្រឹងមិត្តភាព កសាងទំនុកចិត្ត និងលើកកម្ពស់សមត្ថភាពសហការរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសដែលចូលរួមក្នុងការដោះស្រាយបញ្ហាសន្តិសុខនាវាចរណ៍។

leftcenterrightdel
នាវាលេខ៩ ចាកចេញពីកំពង់ផែដើម្បីចូលរួមក្នុងសមយុទ្ធ Komodo ឆ្នាំ២០២៥

សមយុទ្ធ Komodo ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ហើយផ្តោតលើយុទ្ធនាការរក្សាសន្តិភាពដែនសមុទ្រ (MPKO) និងការជួយសង្គ្រោះមនុស្សធម៌ ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (HA/DR)។ MNEK-5 រួមមានការត្រួតពលនាវាអន្តរជាតិ លំហាត់ហ្វឹកហ្វឺននៅកំពង់ផែ សិក្ខាសាលាស្តីពីសន្តិសុខនាវាចរណ៍ និងការថែទាំសុខភាពសហគមន៍ សកម្មភាពវប្បធម៌ និងសិល្បៈ ការការពារបរិស្ថាន... សមយុទ្ធនឹងប្រព្រឹត្តទៅលើច្រាំងសមុទ្រ និងដែនសមុទ្រនៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

នេះជាលើកទី៥ ដែលកងទ័ពជើងទឹកប្រជាជនវៀតណាមចូលរួមសមយុទ្ធ Komodo ជាមួយកងទ័ពជើងទឹកដទៃទៀត។ យោងតាមព័ត៌មានពីគណៈកម្មាធិការរៀបចំ កងកម្លាំងដែលចូលរួមក្នុងសមយុទ្ធ Komodo ឆ្នាំនេះ រួមមាននាវាចំនួន ៣៨ និងយន្តហោះចំនួន ២០ គ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី និងកងទ័ពជើងទឹកនៃប្រទេសដៃគូចំនួន១៥៕

បកប្រែដោយ Thuy Anh