លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានក្រុមការងារអន្តរវិស័យ ប្រធានគណៈកម្មការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តដល់នាយទាហាន

នាយទាហានដែលនឹងចេញទៅបំពេញបេសកកម្មនេះរួមមាន៖ លោកវរសេនីយ៍ទោ Le Minh Thao នឹងទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS); លោកស្រីវរសេនីយ៍ត្រី Le Thi Phuong Dung និងលោកអនុសេនីយ៍ឯកបំរុង Pham Duc Tho បានចូលកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA); លោកអនុសេនីយ៍ឯកបំរុង Nguyen Anh Tuan កាន់តំណែងជាអ្នកវិភាគចារកម្មនៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA); លោកអនុសេនីយ៍ឯក Nguyen Thanh Hai ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មហ្វឹកហាត់របស់សហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ដោយអបអរសាទរចំពោះនាយទាហានទាំង ៥ រូប ដែលទទួលបានសេចក្តីសម្រេចចិត្ត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានទាំង៥ រូប ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ គោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព; គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ច្បាប់នៃប្រទេសសាមី; លើកកំពស់ប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម កម្លាំងទ័ពមួកខៀវវៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាម កងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ៕

បកប្រែដោយ Thanh Cong