ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ទិវាអ្នកការពារមាតុភូមិតែងតែមានតួនាទី និងអត្ថន័យលេចធ្លោក្នុងចំណោមទិវាបុណ្យសំខាន់ៗរបស់សហព័ន្ធរុស្ស៊ី។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនរុស្ស៊ីទាំងអស់ រំលឹកដល់ព្រឹត្តិការណ៍ប្រយុទ្ធដ៏វីរភាព និងទទួលបានជ័យជំនះដ៏រុងរឿងរបស់បុព្វបុរសក្នុងសង្គ្រាមការពារជាតិដ៏មហិមា (១៩៤១-១៩៤៥) ដោយហេតុនេះរួមចំណែកដល់ការសាមគ្គីភាពរវាងជំនាន់នានាក៏ដូចជាអប់រំស្មារតីស្នេហាជាតិសម្រាប់ជំនាន់ក្មេង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសំណេះសំណាលជាមួយលោកឯកអគ្គរដ្ឋទូត Gennady Stepanovich Bezdetko និងលោកជំទាវ

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-រុស្ស៊ី និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-រុស្ស៊ី និយាយដោយឡែក បន្តត្រូវបានពង្រឹង និងពង្រីកស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ល។ ដោយឈរលើលទ្ធផល និងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang