លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Christopher Luxon និងថ្នាក់ដឹកនាំវៀតណាម ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាន ក៏ដូចជាខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ជួបសវនាការជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់

រីឯលោកនាយករដ្ឋមន្ត្រី Christopher Luxon បានអះអាងថា នឹងបន្តជួយវៀតណាមក្នុងការលើកកំពស់គុណភាពកសិផលដែលមានតម្លៃនាំចេញខ្ពស់ អនុវត្តគម្រោងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់កម្មាភិបាលធនធានរបស់វៀតណាម និងលើកទឹកចិត្តដល់សាកលវិទ្យាល័យធំៗនូវែលសេឡង់ ពង្រឹងការតភ្ជាប់ជាមួយសាកលវិទ្យាល័យរបស់វៀតណាម ឆ្លើយតបនឹងតម្រូវការរបស់វៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានអះអាងនូវការគាំទ្រយ៉ាងមុតមាំចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-នូវែលហ្សេឡង់ ក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍រវាងគណៈប្រតិភូថ្នាក់ជាន់ខ្ពស់ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គការនានារបស់ប្រទេសទាំងពីរ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មថាមពលប្រកបដោយសមធម៌ សេដ្ឋកិច្ចបៃតង និងកសិកម្មឆ្លាតវៃបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។

* នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon បានទៅទស្សនា Van Mieu - Quoc Tu Giam (នៅទីក្រុងហាណូយ)៕

បកប្រែដោយ Huyen Trang