នោះគឺជាប្រធានបទនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលធ្វើការជាមួយសហគ្រាសធុនតូចនិងមធ្យមរបស់វៀត​ណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយសហគ្រាសធុនតូច និងមធ្យមវៀតណាម ( រូបថត៖ baochinhphu.vn)

នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមត្រូវតែសម្របខ្លួននិងបត់បែនតាមស្ថានភាពជាក់ស្តែងក្នុងពិភពលោក និងប្រទេស ដើម្បីលើកកម្ពស់ប្រៀបខ្លាំង និងកាត់បន្ថយហានិភ័យ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថានការណ៍ប្រែប្រួល គោលដៅគឺកំណើនក៏ត្រូវផ្លាស់ប្តូរដែរ ទូទាំងប្រទេសត្រូវតែផ្លាស់ប្តូរ សហគ្រាសរដ្ឋ និងសហគ្រាសធុនតូច និងមធ្យមក៏ត្រូវធានាឱ្យបាននូវកំណើនពី ៨% ឬលើសពីនេះ និងសម្រេចបានកំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ ( រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្ត្រី បានដាក់ចេញភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន៦ ដោយសង្កត់ធ្ងន់ថា៖ សហគ្រាសធុនតូច និងមធ្យមត្រូវតែម្ចាស់ការ ច្នៃប្រឌិត  ឈានទៅមុខ  ដើម្បីអភិវឌ្ឍទៅជាសហគ្រាសធំៗ និងចូលរួមក្នុងដំណើរការសមាហរណកម្មរបស់ប្រទេសនិងចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕

បកប្រែដោយ Pham Diep