នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon នៅប្រទេសវៀតណាម ចាប់តាំងពីលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ អភិវឌ្ឍន៍ក្នុងទិសដៅកាន់តែសំខាន់ និងមានប្រសិទ្ធភាព។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៧៥ ទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និងនូវែលសេឡង់ ត្រូវបានពូនជ្រំ ដោយឈរលើមូលដ្ឋាន នៃការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។ ភាគីទាំងពីររក្សាទំនាក់ទំនងជាប្រចាំ និងការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ តាមរយៈការផ្លាស់ប្តូរ និងទំនាក់ទំនង ភាគីទាំងពីរបន្តអះអាងនូវទំនុកចិត្តនយោបាយខ្ពស់ និងការផ្លាស់ប្តូរសំខាន់ៗលើទិសដៅ និងវិស័យជាក់លាក់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលបច្ចុប្បន្ន។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ត្រូវបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសពីភាគីទាំងពីរ។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់នូវែលសេឡង់ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ និង ២០២៤ ទាំងពីរឈានដល់ ១,៣ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ នូវែលសេឡង់គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤១ របស់វៀតណាម។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសនូវែលសេឡង់ (ខែមីនា ឆ្នាំ២០២៤) នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីឱកាសដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័ស សំដៅដល់គោលដៅចំនួន ៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាលប់បំបាត់នូវរបាំងមិនមែនពន្ធគយ ជំរុញសកម្មភាពពាណិជ្ជកម្ម អនុវត្តយ៉ាងពេញលេញនូវវិធានការសិក្សា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការវិនិយោគទ្វេភាគី

leftcenterrightdel
នារសៀលថ្ងៃទី២៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ តបតាមការអញ្ជើញរបស់លោក​នាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ TTXVN)

លើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន ដោយឈរលើមូលដ្ឋាន នៃអនុស្សរណៈយោគយល់ឆ្នាំ ២០១៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ រវាងក្រសួងនគរបាលវៀតណាម និងទីភ្នាក់ងារប៉ូលីសនូវែលសេឡង់។ នូវែលហ្សេឡង់គាំទ្រវៀតណាមក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម បច្ចេកទេសព្រហ្មទណ្ឌ និងការស៊ើបអង្កេត ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មប្រើបច្ចេកវិទ្យាខ្ពស់។ ភាគីទាំងពីរបន្តអនុវត្តកម្មវិធីគាំទ្រការបណ្តុះបណ្តាល ជាពិសេសភាសាអង់គ្លេសសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រក្សាដំណើរទស្សនកិច្ចនាវាកងទ័ពជើងទឹក និងយន្តការសន្ទនាការពារទ្វេភាគី។

លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ-បណ្តុះបណ្តាល ការងារ ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ... ក៏សម្រេចបានលទ្ធផលគួរឲ្យលើកលើកទឹកចិត្តផងដែរ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ គឺជាផ្នែកមួយក្នុងចំនោមវិស័យសហប្រតិបត្តិការលេចធ្លោ ដែលជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបីនៃកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៤។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការវៀតណាម-នូវែលហ្សេឡង់លើវិស័យអប់រំរយៈពេល ២០២៣-២០២៦ (ខែមីនា ឆ្នាំ ២០២៤)។ នូវែលសេឡង់បន្តផ្តល់អាហារូបករណ៍ដល់វៀតណាមជាមួយនឹងអាហារូបករណ៍ចំនួន ៣០ ក្នុងមួយឆ្នាំសម្រាប់កម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត និងបណ្ឌិត រក្សាកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់កម្មាភិបាលវៀតណាម។

លើកម្រិតពហុភាគី ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីរក៏សហការលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ រួមទាំងបញ្ហាសមុទ្រខាងកើត ជំរុញកិច្ចសហប្រតិបត្តិការក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលប្រទេសទាំងពីរចូលរួមដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ...

នូវែលហ្សេឡង់តែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាកត្តាសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះ នូវែលហ្សេឡង់ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ក៏ដូចជាការបង្កើតសហគមន៍អាស៊ាន ចូលរួមយ៉ាងពេញលេញក្នុងយន្តការ និងវេទិកាថ្នាក់តំបន់ដែលដឹកនាំដោយអាស៊ាន និងផ្តោតលើការលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ានតាមរយៈយុទ្ធសាស្ត្រតភ្ជាប់កាន់តែស៊ីជម្រៅថែមទៀត។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ទៅកាន់ប្រទេសវៀតណាម រួមជាមួយនឹងការចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយ ដែលប្រទេសទាំងពីរត្រៀមរៀបចំអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំ នៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ន វៀតណាមទទួលតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ ក្នុងនោះឆ្នាំ ២០២៥ ក៏ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ផងដែរ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ភាគីទាំងពីរវាយតម្លៃឡើងវិញនូវដំណើរអតីតកាលនៃកិច្ចសហប្រតិបត្តិការមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីរួមគ្នាតម្រង់ទិសទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលវែងខាងមុខ។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សាកាន់តែស៊ីជម្រៅអំពីបញ្ហាសំខាន់ៗលើពិភពលោក និងតំបន់ ជំរុញការជឿទុកចិត្តខាងនយោបាយខ្ពស់ និងការឯកភាពគ្នាលើទស្សនៈ និងចក្ខុវិស័យនៃប្រទេសទាំងពីរ។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon នឹងទទួលបានជោគជ័យ រួមចំណែកនាំកិច្ចសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់កាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ រួមចំណែកសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan