វៀតណាមបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់
កប.អនឡាញ - នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។
លោក To Lam អគ្គលេខាបក្ស បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗជាច្រើនដែលម៉ាឡេស៊ីសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជឿជាក់ថា ម៉ាឡេស៊ីនឹងចូលក្នុងក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកទាំង៣០ ក្នុងទសវត្សរ៍ក្រោយ។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនៅពេលកន្លងមក និងឲ្យដឹងថា ម៉ាឡេស៊ីប្តេជ្ញាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
    |
 |
លោក Anwar Ibrahim នាយករដ្ឋមន្ត្រី និងលោកអគ្គលេខាបក្សឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បី សម្រេចបានការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ (រូបថត៖ nhandan.vn) |
ចំពោះទិសដៅសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព បន្តបង្កើតយន្តការថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ ពលកម្ម ការអប់រំ វប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា ថាមពល ប្រេង និងឧស្ម័ន វិស័យថ្មីនៃបច្ចេកវិទ្យា...
អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអង្គការសហប្រជាជាតិ។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមនឹងជួយគាំទ្រម៉ាឡេស៊ីទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥ និងសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីជំរុញអាទិភាព និងគំនិតផ្តួចផ្តើមដែលលើកឡើងដោយម៉ាឡេស៊ីក្នុងឆ្នាំធ្វើជាប្រធាន តាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ភាគីទាំងពីរបានឯកភាពបន្តគាំទ្រគោលជំហររួមរបស់អាស៊ានអំពីសមុទ្រខាងកើត ជំរុញការចរចាក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) និងខិតខំកសាងសមុទ្រខាងកើតក្លាយជាតំបន់សមុទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការ។
* នាថ្ងៃទី២៥ ខែកុម្ភៈ លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ២០២៥។
អំពីទិសដៅសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅរកការបង្កើតយន្តការទ្វេភាគីថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសលើវិស័យកសិកម្ម នេសាទ ការកែច្នៃម្ហូបអាហារ ជលផល ការអប់រំ ប្រេង និងឧស្ម័ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ ថាមពល ការអប់រំ វប្បធម៌ ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...
លោក José Ramos-Horta បានឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសំណើរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងទាញយកប្រយោជន៍ពីនិន្នាការថ្មីសម្រាប់ការអភិវឌ្ឍ។ ចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់។
លោក To Lam អគ្គលេខាបកប្ស អះអាងថា វៀតណាមគាំទ្រទីម័រខាងកើត ឆាប់ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ លោក José Ramos-Horta បានអះអាងថា ទីម័រខាងកើតគាំទ្រចំពោះបេក្ខភាពរបស់វៀតណាមនៅយន្តការពហុភាគី រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។
* នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានជំនួបជាមួយលោក José Ramos-Ho ប្រធានាធិបតីទីម័រខាងកើត។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Ramos-Horta ប្រធានាធិបតី (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់លំដាប់ថ្នាក់ បន្តជំរុញការបញ្ចប់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលដ៏ធំធេងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមតែងតែគាំទ្រទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលឆាប់ៗនេះ៕
បកប្រែដោយ Thuy Anh