នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលវិជ្ជមាន និងជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសការអភិវឌ្ឍដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-វិនិយោគ ពលកម្ម ការអប់រំ-បណ្តុះបណ្តាល និងជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពថា តម្រូវការ និងសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើននៅឡើយ ជាពិសេសលើវិស័យការពារជាតិ-សន្តិសុខ ការអភិវឌ្ឍបៃតង បរិវត្តិកម្មឌីជីថល ប្រេងឧស្ម័ន និងការធ្វើនេសាទ ជលផល អាហារហាឡាល និងទេសចរណ៍។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី |
ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និង APEC ជាដើម។
ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសម្របសម្រួល និងរួមជាមួយប្រទេសដទៃរក្សាទស្សនៈរួមរបស់អាស៊ានចំពោះសមុទ្រខាងកើត ធានាការអនុវត្តយ៉ាងពេញលេញ និងម៉ឺងម៉ាត់នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការចរចា និងកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
*នាថ្ងៃទី ២៦ ខែកុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។
នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ក្រសួងការបរទេសទាំងពីរនឹងលើកកំពស់តួនាទីរបស់ខ្លួនក្នុងការជំរុញការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្របសម្រួលសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសការអនុវត្តគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសម្រេចវឌ្ឍនភាពជាក់ស្តែងក្នុងការកសាងគម្រោងផ្លូវដែកស្ដង់ដារ Lao Cai - ហាណូយ - Hai Phong ពន្លឿនការផ្លាស់ប្តូរដើម្បីចុះហត្ថលេខាលើពិធីសារស្តីពីការនាំចេញកសិផលវៀតណាមទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ; ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន (រូបថត៖ baochinhphu.vn) |
លោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានមានប្រសាសន៍ថា ក្រសួងការបរទេសចិនត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម អនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ឱ្យទៅកាន់កម្រិតយុទ្ធសាស្ត្រ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
*នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គថ្នាក់ជាន់ខ្ពស់នៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គមានវត្តមានលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់។ល។
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ព្រមទាំងអះអាងថា វៀតណាមគឺជារឿងជោគជ័យដ៏គួរឱ្យកោតសរសើរ។ លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានសង្កត់ធ្ងន់ថា អាស៊ានគឺជាអង្គការឆ្នើមមួយដែលមានភាពរស់រវើកអស្ចារ្យ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គថ្នាក់ជាន់ខ្ពស់នៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ |
យោងតាមលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ស្ថានភាពពិភពលោក និងតំបន់កំពុងឃើញការប្រែប្រួលយ៉ាងជ្រាលជ្រៅ។ ក្នុងបរិបទនោះ អាស៊ានត្រូវតែចែងចាំងជា “ពន្លឺនៃក្តីសង្ឃឹម” ត្រូវតែរួបរួមគ្នា លើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន និងភាពខ្លួនទីពឹងខ្លួន។
ទន្ទឹមនឹងនោះ លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់វៀតណាមក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនង អាស៊ាន-នូវែលសេឡង់។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអាស៊ានសម្រេចបាន ព្រមទាំងសង្កត់ធ្ងន់ថា នូវែលសេឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាស៊ាន វាយតម្លៃខ្ពស់ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងគាំទ្រទស្សនៈអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានអះអាងថា នូវែលសេឡង់ សន្យាពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអាស៊ាន។
រីឯលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងម្ចាស់ការជាយុទ្ធសាស្ត្រសម្រាប់ប្រទេស និងអង្គការនានានៅលើពិភពលោក រួមទាំងវៀតណាម និងអាស៊ានផងដែរ។ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ហានេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងតុល្យភាពក្នុងទំនាក់ទំនងការបរទេសដោយឈរលើច្បាប់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ; ការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជៀសវាងការថយក្រោយ; ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងស្របតាមស្ថានភាពជាក់ស្តែង; ធានាសុខុមាលភាពសង្គម ដើម្បីកុំទុកចោលនរណាម្នាក់នៅពីក្រោយ មិនលះបង់យុត្តិធម៌សង្គមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច; ថែរក្សា និងពង្រីកវប្បធម៌ និងអត្តសញ្ញាណ។
*នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការមហាអនុតំបន់ឆ្ពោះទៅការជំរុញភាពខ្លួនទីពឹងខ្លួន និងការអភិវឌ្ឍប្រកបដោយចីរភាព" "អភិបាលកិច្ចនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដើម្បីធានាសន្តិសុខគ្រប់ជ្រុងជ្រោយ" "តួនាទីរបស់អាស៊ានក្នុងការតភ្ជាប់ និងលើកកម្ពស់សន្តិភាពក្នុងពិភពលោកដែលបែកបាក់"។
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតមួយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៥ បានបញ្ចប់ដោយជោគជ័យ។ ជោគជ័យនៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ជាថ្មីម្តងទៀតបានបង្ហាញពីការរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាម ក៏ដូចជាគោលបំណងចង់ពង្រីកតួនាទីនាំមុខ និងស្នូលរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Huyen Trang