ថ្លែងនៅក្នុងពិធី លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី បានអះអាងថា វៀតណាមចងចាំជានិច្ចនូវជំនួយដ៏ស្មោះស្ម័គ្រ និងមានតម្លៃដែលអតីតសហភាពសូវៀតកាលពីមុន (បច្ចុប្បន្នជាសហព័ន្ធរុស្ស៊ី) បានផ្តល់ជូនវៀតណាមក្នុងគ្រាលំបាកបំផុតក្នុងសម័យអតីតកាល ក៏ដូចជាក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ននេះ។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី នាំកិច្ចសហប្រតិបត្តិការឡើងកម្រិតកំពស់ថ្មីមួយ។

leftcenterrightdel
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី និងលោកជំទាវ រួមជាមួយភ្ញៀវកិត្តិយស ចូលរួមក្នុងពិធី (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដោយមានសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរពិតជាអាចសម្រេចបាននូវសមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងវៀតណាម-រុស្ស៊ី។

រីឯលោក Mikhail Efimovich Shvydkoy តំណាងពិសេសរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ បានអំពាវនាវកាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាទិវាបុណ្យនៃចំណងមិត្តភាពប្រកបដោយនិរន្តរភាពរវាងប្រជាជាតិទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃពិធីនេះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំការតាំងពិព័រណ៍ ដែលតាំងបង្ហាញរូបថតរំលឹកអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក៕

បកប្រែដោយ Thanh Cong