ព្រឹទ្ធសភាអាមេរិកបានអនុម័តលើការតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដោយមានសម្លេងគាំទ្រចំនួន ៥១ និងសម្លេងប្រឆាំងចំនួន ៤៥ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តលើការតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការលើកកម្ពស់ផលប្រយោជន៍អាជីវកម្មរបស់សហរដ្ឋអាមេរិក និងត្រួតពិនិត្យ បទប្បញ្ញត្តិដែលរឹតបន្តឹងការនាំចេញនូវបច្ចេក វិទ្យាសំខាន់ៗមួយចំនួន រួមទាំងធាតុ semiconductors ផងដែរ។