ក្រុមហាម៉ាសកំណត់លក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល
នាថ្ងៃទី១០ ខែកុម្ភៈ ចលនាអ៊ីស្លាមហាម៉ាស បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីបំពេញការសន្យាដោះលែងចំណាប់ខ្មាំងបានទាន់ពេលវេលាក្នុងលក្ខខណ្ឌថា អ៊ីស្រាអែលត្រូវបញ្ឈប់ការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស់នៅថ្ងៃដដែលបានប្រកាសពន្យារពេលការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសដែលគ្រោងធ្វើនៅថ្ងៃទី ១៥ ខែកុម្ភៈ។
យោងតាមចលនានេះ ការពន្យារពេលនៃការដោះលែងចំណាប់ខ្មាំងត្រូវបានចាត់ទុកជា "សារព្រមាន" ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឱ្យអនុលោមយ៉ាងតឹងរ៉ឹងតាមលក្ខខណ្ឌដែលបានព្រមព្រៀង។ ជាពិសេស ក្រុមហាម៉ាស់បានម្ចាស់ការប្រកាសសេចក្តីសម្រេចនេះ ៥ ថ្ងៃមុនការគ្រោងទុក ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អន្តរការីមានពេលវេលាធ្វើអន្តរាគមន៍ និងដាក់សម្ពាធលើអ៊ីស្រាអែល។ ចលនាហាម៉ាស់ក៏បានសង្កត់ធ្ងន់ថា បានអនុវត្តយ៉ាងពេញលេញនិងទាន់ពេលវេលាសម្រាប់រាល់កាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង។
    |
 |
ប្រជាជនប៉ាឡេស្ទីនរង់ចាំព័ត៌មាននៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។ រូបថត៖ TNYT |
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១០ ខែកុម្ភៈ ប្រធានាធិបតីលោក Donald Trump បានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចំណាប់ខ្មាំងទាំងអស់នៅក្នុងតំបន់ហ្គាហ្សាមិនត្រូវបានដោះលែងនៅថ្ងៃទី១៥ ខែកុម្ភៈនោះទេ។ ទន្ទឹមនឹងនោះ លោក Trump អាចកាត់ផ្តាច់ជំនួយដល់ហ្សកដានី និងអេហ្ស៊ីប ប្រសិនបើពួកគេមិនទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនដែលជម្លៀសចេញពីតំបន់ហ្គាហ្សា។
“ប្រសិនបើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែងនៅម៉ោង ១២ ថ្ងៃសៅរ៍នេះ ខ្ញុំគិតថា នោះជាពេលវេលាសមស្រប ខ្ញុំនឹងអំពាវនាវលុបបំបាត់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស”។
នៅថ្ងៃដដែល ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលក្ខខណ្ឌនៃអ្នកត្រូវបានជាប់ឃុំខ្លួន ខណៈដែលរូបភាពថ្មីៗអំពីចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន បានបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភនៃការធ្វើទារុណ្ណកម្មយ៉ាងធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភនៅភាគីទាំងសងខាង។ OHCHR បានអំពាវនាវដល់ក្រុមហាម៉ាស់ និងអ៊ីស្រាអែល ឱ្យធានាការព្យាបាលប្រកបដោយមនុស្សធម៌ចំពោះអ្នកជាប់ឃុំទាំងអស់។ អង្គការនេះក៏បានស្នើឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ហើយអ៊ីស្រាអែលដោះលែងជនប៉ាឡេស្ទីនដែលកំពុងត្រូវបានឃុំខ្លួន៕
តាម vovworld.vn