កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ
សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។
សម័យប្រជុំពេញអង្គគ្រោងនឹងពិភាក្សាអំពីតម្រូវការថាមពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍន៍ AI និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
    |
 |
គណៈប្រតិភូបានប្រមូលផ្តុំគ្នានៅ Grand Palais ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ១០ ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំកំពូល AI ។ រូបថត៖ AP |
នៅក្នុងសុន្ទរកថានៅមុនសន្និសីទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា ច្បាប់ AI ថ្មីរបស់សហភាពអឺរ៉ុប (EU) នឹងត្រូវបានអនុវត្តដោយភាពបត់បែន ដើម្បីជួយក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មអាចប្រដេញតាមទាន់ការប្រណាំង។ យោងតាមលោក Macron បើគ្មានច្បាប់នឹងមានគ្រោះថ្នាក់ ប៉ុន្តែមានច្រើនពេកក៏មិនល្អដែរ។ មេដឹកនាំសហភាពអឺរ៉ុបជាច្រើនបានយល់ព្រមនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Macron ខណៈដែលមេដឹកនាំសារជីវកម្មបច្ចេកវិទ្យាធំៗបានសម្តែងការគាំទ្រយ៉ាងខ្លាំង។
មុននោះ មេដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាបានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១០ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាពនៅពេលដែលសហគ្រាសជាច្រើនមានការភ័យខ្លាចថា នីតិវិធីរដ្ឋបាលអាចរារាំងការច្នៃប្រឌិតក្នុងបច្ចេកវិទ្យានេះ។
កិច្ចប្រជុំកំពូលនឹងចេញសេចក្តីថ្លែងការណ៍មិនចាប់បង្ខំ ហើយខ្លឹមសារជាក់លាក់កំពុងត្រូវបានពិភាក្សា៕
តាម vovworld.vn