នៅក្នុងសេចក្តីប្រកាសដែល WTO បានដកស្រង់នោះ រដ្ឋាភិបាលចិនបានឲ្យដឹងថា វិធានការនេះហាក់ដូចជាមិនសមស្របនឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកតាមកិច្ចព្រមព្រៀងបង្កើតស្ថាប័នពាណិជ្ជកម្មនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទង្វើនេះទំនងជាមិនផ្តល់លទ្ធផលទេ លុះត្រាតែទាំងចិន និងអាមេរិកបានស្វែងរកសំលេងរួមដើម្បីដោះស្រាយជម្លោះ តាមរយៈប្រព័ន្ធដោះស្រាយជម្លោះរបស់ WTO ។
បន្ទាប់ពីជាប់ឆ្នោតម្តងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ពន្ធ ១០% លើទំនិញចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងប្រភេទពន្ធជាច្រើន សំដៅទៅលើការនាំចូលថាមពល យានយន្ត និងគ្រឿងម៉ាស៊ីនរបស់សហរដ្ឋអាមេរិក៕
តាម vovworld.vn
Type the code from the image